ចូលរួមរត់ជាមួយ សាយ ដើម្បីអបអរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី១៦
ចូលរួមរត់ជាមួយ សាយ ក្នុងបេសកកម្មថ្មី «Preah Vihear Temple Run» គឺជាព្រឹត្តិការណ៍រត់ដ៏ធំមួយនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវបានរៀបចំ និងប្រារព្ធធ្វើជាថ្មីម្ដងទៀតនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ នៅលើទឹកដីនៃខេត្តព្រះវិហារជាមួយសិល្បករលោក សាយ និងក្រុមការងារ ខណៈព្រឹត្តិការណ៍រត់ដ៏ធំមួយនេះធ្លាប់បានធ្វើឡើងម្ដងរួចមកហើយកាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ។
ចំពោះវិញ្ញាសារត់ត្រូវបានកំណត់ដូចខាងក្រោម៖
+តម្លៃសម្រាប់ជនជាតិខ្មែរ :
– យាត្រាចរបេតិកភណ្ឌចម្ងាយ ៧០០ ម៉ែត្រ (១៥$) ទទួលបាន អាវយឺត និងអាហារពេលព្រឹក
– ផ្លូវរត់នាគរាជចម្ងាយ ៧ គីឡូម៉ែត្រ (២០$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
– ផ្លូវរត់ ឌីទេពសែនជ័យ ចម្ងាយ ៧ គីឡូម៉ែត្រ (២០$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
– ផ្លូវរត់សួគ៌ាល័យចម្ងាយ ២១ គីឡូម៉ែត្រ (៣០$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
– ផ្លូវរត់ជញ្ជាំងដងរែកចម្ងាយ ៣០ គីឡូម៉ែត្រ (៣៥$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
+តម្លៃសម្រាប់ជនបរទេស :
-យាត្រាចរបេតិកភណ្ឌចម្ងាយ ៧០០ ម៉ែត្រ (៣០$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ (១ថ្ងៃ) , អាវយឺត និងអាហារពេលព្រឹក
-ផ្លូវរត់នាគរាជចម្ងាយ ៧ គីឡូម៉ែត្រ (៣៥$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
-ផ្លូវរត់ ឌីទេពសែនជ័យ ចម្ងាយ ៧ គីឡូម៉ែត្រ (៣៥$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
-ផ្លូវរត់សួគ៌ាល័យចម្ងាយ ២១ គីឡូម៉ែត្រ (៤៥$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
-ផ្លូវរត់ជញ្ជាំងដងរែកចម្ងាយ ៣០ គីឡូម៉ែត្រ (៥០$) : ទទួលបាន: បុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
សូមបញ្ជាក់ថា កាលបរិច្ឆេទរត់នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ រីឯកាលបរិច្ឆេទយកអាវ និងស្លាកលេខគឺនៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៤ ៕
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចូលរួមរត់ជាមួយកូនខ្មែរជាច្រើនរូបអាចចូះឈ្មោះតាមរយៈ ៖
Website: https://bookme.plus/t/events/preah-vihear-temple-run
ទីតាំងរត់: https://maps.app.goo.gl/qqz2ZBZdnugSL1ph9
ទីតាំងយក bib number: https://maps.app.goo.gl/3xQG7zPQ1SsqBJcL9