Travel with Rith ជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសឡាវ ក្នុងអំឡុងពេលបំពេញបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា-ទ្វីបអឺរ៉ុប

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ គណនី Facebook Travel with Rith បានបង្ហោះវីដេអូពីបញ្ហាដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបំពេញបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាទៅទ្វីបអឺរ៉ុប ក្នុងនោះដែរលោកបានឲ្យដឹងថា ជុំវិញការគ្រោះថ្នាក់មួយនេះ គឺរូបលោកជាអ្នកខុសទាំងស្រុង ព្រោះលោកបន្តការជិះកង់នៅលើដងផ្លូវ និងដើម្បីបំពេញបេសកកម្មមួយនេះទាំងដែលលោកកំពុងតែងងុយគេងធ្វើឲ្យបានបង់ស្មារតី ទើបបណ្ដាលឲ្យប៉ះជាមួយរថយន្តរបស់គេ ចំណែកឯរូបលោកវិញក៏មានរបួសបែកមាត់ពិបាកក្នុងការបរិភោគអារហាអស់រយៈពេល៤-៥ថ្ងៃ ។

ក្រោយដោះស្រាយបញ្ហាជាមួយម្ចាស់រថយន្តហើយនោះ លោកក៏ប្រញាប់យកកង់ដែលរួមដំណើរ និងជាកង់ដែលលោកស្រលាញ់ខ្លាំងទៅជុះជុលភ្លាមៗ ព្រោះកង់មានការខូចខាតខ្លាំងគួរសមដែរ ទទ្ទឹមនឹងរង់ចាំអស់រយៈពេល៥ថ្ងៃកង់របស់លោកក៏បានជុះជុលរួចរាល់ស្អាតដូចដើមវិញ រីឯរបួសមាត់របស់លោកក៏បានជាសះស្បើយឡើងវិញផងដែរ ។

ក្នុងគ្រោះថ្នាក់មួយនេះ ក៏បានប្រែក្លាយទៅជាលាភសម្រាប់លោកក្នុងដំណើរបេសកកម្មមួយនេះ ដោយលោកមានឱកាសបានទៅជួប និងសម្ដែងការគួរសមជាមួយបងប្អូនប្រជាជនខែ្មរដែលរស់នៅទីក្រុងវាងច័ន្ទ ប្រទេសឡាវ និងទទួលបានការបរិច្ចាកថវិកាពីបងប្អូនទៅនោះមកកាន់កុមារកម្ពុជា លើពីនោះទៀតលោកក៏មានឱកាសបានចូលជួប និងសម្ដែងការគួរសមជាមួយ ឯកអគ្គរាជទូតខ្មែរ នៅប្រចាំទីក្រុងវាងច័ន្ទតែម្ដង លើសពីនោះលោកក៏បានបរិច្ចាគថវិការខ្លះៗជួយដល់លោក Travel with Rith ក្នុងការចំណាយសម្រាប់ការធ្វើដំណើរបន្តទៀតផងដែរ ។

ដូច្នេះសូមបងប្អូនជួយទឹកចិត្តលោក Travel with Rith ដើម្បីអាចបន្តដំណើរទៅមុខទៀត សូមចូលរួមបរិច្ចាគជួយដល់កុមារកម្ពុជាជាច្រើនតាមរយៈ ធនាគារអេស៊ីលីដា (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN ជិះកង់ដើម្បីកុមារកម្ពុជា) ឬបរិច្ចាគតាមអនឡាញ៖

https://shorturl.at/tc72l
Follow & Subscribe:
Facebook https://www.facebook.com/dararith.tiv/
Instagram https://www.instagram.com/dararithtiv
YouTube/ http://www.youtube.com/DararithTiv
Tiktok https://www.tiktok.com/@dararitht
Patreon https://www.patreon.com/dararithtiv

អត្ថបទដែលជាប់ទាក់ទង