ប្រពៃណាស់ ! G-Devith ប្រកាសឧបត្ថម្ភជួយសម្រួលជីវភាពក្មេងប្រុសម្នាក់ដែលឪពុករត់ចោលតាំងពីតូចរូបនេះក្នុងមួយខែ ២០០ដុល្លាររយៈពេញមួយឆ្នាំ

បើយោងតាមរយៈផេកមួយដែលមានឈ្មោះថា THIDA ដែលជាគ្រូបង្រៀនម្នាក់បានបង្ហោះពីវីដេអូពីជីវភាពនិងស្ថានភាពរស់នៅបច្ចុប្បន្នរបស់កូនសិស្សប្រុសម្នាក់ដែលជួបបញ្ហាខ្វះខាតខ្លាំង ខណៈរាល់ថ្ងៃរស់នៅជាម្ដាយនិងយាយចាស់ រីឯឪពុកបានរត់ចោលតាំងពីរូបគេនៅតូចម្ល៉េះ ដោយម្តាយប្រកបរបរលាងចានឲ្យគេនិងលោកយាយដើរសុំទាន ដើម្បីបានចំណូលបន្តិចបន្តួចសម្រាប់ចិញ្ចឹមក្រពះ បង់ថ្លៃជួលផ្ទះ និងសម្រាប់ឲ្យប្អូនប្រុសទៅរៀន ចំណែកឯក្មេងប្រុសដ៏កម្សត់ម្នាក់នេះមិនអាចទ្រាំមើលម្ដាយ និងយាយលំបាកក៏បានដើរតាមព្រះសង្ឃ ដោយក្ដីស្រលាញ់អាណិតពីលោកយាយចាស់ៗក៏បានឲ្យលុយខ្លះៗទៅកាន់ប្អូនប្រុសគ្រាន់ នឹងបានទិញអង្ករនិងមួយចំនួនទុកសម្រាប់ទៅរៀនផងដែរ ។

ដោយក្ដីអាណិតចំពោះក្មេងប្រុសដ៏កម្សត់ម្នាក់នេះ ក៏មានសប្បុរសជនជាច្រើនបានចែករំលែកវីដេអូរបស់ប្អូនប្រុសជាបន្តបន្ទាប់ ព្រមទាំងមានការជួយជាថវិការបន្តិចបន្តួចសម្រាប់ជួយសម្រួលដល់ជីវភាពរបស់ប្អូននិងគ្រួសារ ក្នុងនោះក៏មានផេកមួយបានយកវីដេអូរបស់ក្មេងប្រុសនេះទៅបង្ហោះបន្ត ដែលបានឃើញដល់កំពូលតារាចម្រៀងរ៉េបលោក ជី ដេវីត ដោយមានឧបនិស្ស័យលោកក៏បានប្រកាសជួយសម្រួលដល់ជីវភាពក្មេងកម្សត់នេះនិងគ្រួសារ ក្នុងមួយខែ២០០ដុល្លាររយៈពេញមួយឆ្នាំ ។

ក្នុងនោះលោក ជី ដេវីត បានរៀបរាប់ថា «ដោយឧបនិស្ស័យតាមរយៈការឃើញVideoនេះខ្ញុំ ក្រោយទទួលបានព័ត៌មានច្បាស់លាស់ ដោយខ្ញុំសម្រេចថានឹងឧបត្ថម្ភជួយសម្រួលជីវភាពលោកយាយ និង ការសិក្សារបស់ប្អូនប្រុសចំនួន 200$ រាល់ខែរហូតដល់គ្រប់មួយឆ្នាំពេញ។ សូមបងប្អូនអ្នកគាំទ្ររីករាយនឹងអ្វីដែលខ្ញុំកំពុងធ្វើនិងសូមចែករំលែកការស្រលាញ់ទៅកាន់ប្អូនៗដ៏ទៃទៀតដែរត្រូវការតាមសទ្ធា និងតាមកាលគួរ ដោយក្តីគោរព »។

មួយវិញទៀតសម្រាប់បងប្អូនណាដែលមានទឹកចិត្ត និងចង់ជួយដល់ប្អូនប្រុសអាចជួយតាមរយៈ QR ធនាគាខាងលើនេះរបស់អ្នកគ្រូ THIDA ដែលជាគ្រូបង្រៀនរបស់ប្អូនប្រុស ៕

 

វីដេអូ ៖

អត្ថបទដែលជាប់ទាក់ទង