ពូឃ្លាំង និង នេន ទុំ ចេញបទចម្រៀងរួមគ្នានិង Full MV ក្នុងថ្ងៃអបអរបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជា

កាលពីថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៤ ម្សិលមិញ តារាចម្រៀងល្បីឈ្មោះពីររូប ពូឃ្លាំង និង នេន ទុំ បានប្រកាសចេញបទចម្រៀងដែលច្រៀងរួមគ្នា និង Full MV ជាផ្លូវការក្នុងថ្ងៃអបអរសាទរបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ។

ក្នុងនោះដែរលោក នេន ទុំ បានបង្ហោះវីដេអូពីសកម្មភាពក្រៅឆាតនៃការថត MV បទ ព្រែកជីកហ្វូណនតេជោ និងភ្ជាប់មកជាមួយ Caption ថា «ពូ ឃ្លាំង និង នេនទុំ ជួបគ្នាហើយ Full MV ថ្ងៃទី៥ សីហា ម៉ោង៨ព្រឹក ព្រែកជីកហ្វូណនតេជោ » រីឯអត្ថន័យនៅក្នុងបទចម្រៀងដែលលោក នេន ទុំ បានបង្ហើបខ្លះៗទៀតសោតគឺពិតជាមានអត្ថន័យ និងមោទកភាពណាស់សម្រាប់ប្រជាជនកម្ពុជាដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចមានគតិល្អមោះមុតក្នុងការ ផ្ដួចផ្ដើមសាងសង់ ព្រែកជីកហ្វូណនតេជា នេះឡើងដែលនឹងផ្ដល់នូវគុណសម្បត្តិជាច្រើនសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីសាងសង់រួច ។

តាមរយៈបទចម្រៀងមួយបទនេះដែរ បើទោះបីជាមិនទាន់ចេញជាផ្លូវការមែន ប៉ុន្តែហាក់ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនកម្ពុជា ថែមទៀតទាំងសរសើរ និងលើកឡើងថា រំភើបនៅពេលដែលបានឃើញIdol ទាំងពីរ ពូឃ្លាំង និង នេន ទុំ ច្រៀងរួមគ្នា រីឯបទចម្រៀងវិញក៏ពីរោះនិងមានអត្ថន័យថែមទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង