ពិតជាអស្ចារ្យណាស់! កីឡាទ្រីយ៉ាត្លុងកម្ពុជា ឈ្នះមេដាយមាស១គ្រឿងបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា
នៅថ្ងៃទី០៦ ខែឧសភា នេះម្ចាស់ផ្ទះកម្ពុជា បានបំបែកកំណត់ត្រាឈ្នះមេដាយមាស១គ្រឿងពីប្រភេទកីឡាទ្រីយ៉ាត្លុង លើវិញ្ញាសាអាគ័តថ្លុង (ហែលទឹក និងរត់) ឯកត្តជននារី ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ។
នេះជាលើកដំបូងបង្អស់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម តាមរយៈកីឡាការិនី Margot Morokot Garabendian (ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន) ដែលអាចធ្វើបានសម្រេចក្នុងថេរវេលា ០០:១៦:០៩ លើវិញ្ញាសាអាគ័តថ្លុង (ហែលទឹក និងរត់) ឱ្យប្រទេសកម្ពុជាបំបែកកំណត់ត្រារបស់ខ្លួនដណ្តើមបានមេដាយមាស ខណៈមេដាយប្រាក់បានទៅកីឡាការិនីថៃ អៃស៊ីកា កែវយ៉ុងកូដ Aisika Kaewyongkod និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី ឥណ្ឌូណេស៊ី ឌៀ សាលសាប៊ីឡា ពូទ្រី Dea Salsabila Putri ៕