ក្លិបព្រះខ័នរាជស្វាយរៀងបង្ហាញមុខគ្រូបង្វឹកថ្មីជាផ្លូវការហើយ

ក្លិបព្រះខ័នរាជស្វាយរៀង បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Conor Nestor របស់ខ្លួន កាលពី ២ថ្ងៃមុន ដែលគ្រូបង្វឹកចំណាយពេលជាមួយគ្នារយះពេល ៥ឆ្នាំ ហើយក៏បានទៅចូលរួមជាមួយក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។

ប៉ុន្មានម៉ោងមុននេះ ក្លិបព្រះខ័នរាជស្វាយរៀង​ បានបង្ហាញពីសមាសភាពគ្រូបង្វឹកថ្មី លោក Pep Munoz អាយុ៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនិងបទពិសោធន៍បង្វឹកជាង១៩ឆ្នាំ។ Pep ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ Pep ចំណាយរយះពេល៤ឆ្នាំជាមួយ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន ៕

អត្ថបទដែលជាប់ទាក់ទង