លោក លៀក លីដា ទម្លាយពីផលលំបា.កនៃការថតរឿងនាងនាថ វគ្គ២ ដែលមិនប្រើតួជំនួស ខណៈតួប្រុសមានរបួ.សពិតៗ

លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD ភាពយន្ត បានទម្លាយឱ្យដឹងពីរឿងមួយចំនួនក្នុងការថតរឿង “ជើងមេឃពណ៌ស្វាយ” ឬនាងនាថ វគ្គ២ ដែលមានភាពខុសប្លែកខ្លាំងពីវគ្គ១ ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខណៈក្នុងសាច់រឿងមួយនេះមានបញ្ចូលនូវឈុត action (វាយគ្នា) ជាច្រើន ដើម្បីបង្ហាញថា ផលិតកម្ម LD មានសមត្ថភាពក្នុងការផលិតឈុតឆាកទាំងនេះ ដូចទៅនឹងកុនបរទេសដែរ បើទោះបីជានៅមានកម្រិតក៏ដោយ ។

ទន្ទឹមនេះ លោកក៏បានបង្ហើបពីឈុតដែលពិបាកក្នុងការផលិត ដោយផ្ដោតលើឈុតវាយគ្នាតែម្ដង លោកថា “ជាក់ស្ដែង សម្រាប់ឈុតធំៗ ឈុតច្បាំងគ្នា បើទោះបីជាតួអង្គសម្ដែងម្នាក់ៗ បានហ្វឹកហាត់ប៉ុន្មានខែហើយក៏ដោយ ក៏នៅតែមានការភ្លាត់ស្នៀត ពិសេសតួប្រុស ក៏ត្រូវរបួសជាច្រើនកន្លែងដូចជាប៉ោងក្បាល របួសកែងដៃ និងជើងទៀតផង។

មួយវិញទៀតលោក លៀក លីដា ក៏បានលើកឡើងពីផលលំបាកបញ្ហាអាកាសធាតុ ដោយសារតែទីតាំងខ្លះ លោកត្រូវថតលើភ្នំ ប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង ខណៈឈុតខ្លះតម្រូវថតទល់ភ្លឺថែមទៀត ហើយសូម្បីតែការសង់បន្ទាយទ័ព ក៏ជាការលំបាកមួយទៀតសម្រាប់ក្រុមការងារលោកផងដែរ ដោយសារតែត្រូវចំណាយពេលដឹកជញ្ជូនឬស្សីពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីសាងសង់ជាបន្ទាយ និងត្រូវជញ្ជូនរាប់សិបជើងឯណោះ ៕

អត្ថបទដែលជាប់ទាក់ទង