Bellingham នឹងទទួលបានប្រាក់ពលកម្មក្បែរ Eden Hazard បើសិនរូបគេមក Real Madrid

Jude Bellingham ប្រហាក់ប្រហែលនិង Eden Hazard នៅ Real Madrid ខណៈដែល Eden Hazard គឺជាអ្នកដែលរកចំណូលបានច្រើនជាងគេនៅ Real ។

Bellingham ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ទៅ Real Madrid នៅរដូវក្ដៅនេះ បន្ទាប់ពីក្លឹបអេស្ប៉ាញខាងលើ បានដាក់សំណើរយ៉ាងទាក់ទាញសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ។
យោងតាម ​​Cadena SER ក្លឹប Real Madrid ហ៊ានផ្តល់ឱ្យកីឡាករវ័យ 19 ឆ្នាំនូវកិច្ចសន្យារយៈពេល 6 ឆ្នាំ បូករួមទាំងប្រាក់ពលកម្មដែលច្រើនជាងគេ ទីពីរបន្ទាប់ពី Hazard ដែលរកបានលើសពី 530,000 ផោនក្នុងមួយសប្តាហ៍។ កិច្ចព្រមព្រៀងរបស់ Bellingham ក៏នឹងរួមបញ្ចូលផងដែរនូវតម្លៃផ្តាច់កុងត្រា 1 ពាន់លានអឺរ៉ូផងដែរ ។

Real Madrid ត្រូវបានដឹងថាកំពុងប្រជែងជាមួយ Man City ដើម្បីដណ្តើមយក Bellingham ក្នុងតម្លៃផ្ទេរប្រហែល 106 លានផោន ឬស្មើរនិង 133 លានដុល្លារ ។

អត្ថបទដែលជាប់ទាក់ទង