តើកម្ពុជាអាចឆ្លងផុតវគ្គចែកពូលដែរឬទេ បើឈ្នះក្រុមឥណ្ឌូណេស៊ី..? ខណៈដែលហ្វីលីពីនមិនធ្លាប់មានប្រវត្តិឈ្នះភូមាសូម្បីតែម្ដង

ការប្រកួតជុំចុងក្រោយ នៃវគ្គសន្សំពិន្ទុក្នុងពូលA លើវិញ្ញសាបាល់ទាត់ផ្នែកបុរសអាយុក្រោម ២២ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រវាងក្រុមជម្រើសជាតិហ្វីលីពីន នឹងត្រូវលេងតទល់ជាមួយក្រុមភូមា នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក នាវេលាម៉ោង១៦:០០ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ ចំណែក ឯមួយគូរទៀតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា ប៉ះគ្នាជាមួយក្រុមឥណ្ឌូណេស៊ី នាវេលាម៉ោង១៩:០០យប់ថ្ងៃដដែលនោះផងដែរ។ តើក្រុមកម្ពុជាអាចឆ្លងផុតវគ្គចែកពូលដែរឬទេ បើឈ្នះក្រុមឥណ្ឌូណេស៊ី..?

បច្ចុប្បន្នសម្រាប់ពូលA ក្រុមឥណ្ឌូណេស៊ីកំពុងកាន់កាប់ពិន្ទុកំពូលតារាងក្នុងពូលដោយមាន៩ពិន្ទុពេញ ព្រោះឈ្នះទាំងបីប្រកួត និងជាក្រុមដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ទោះបីសល់ ១ប្រកួតទៀតជាមួយកម្ពុជាក៏ដោយ។ ដោយទ្បែក សម្រាប់ក្រុម ភូមា និងកម្ពុជា គឺជាក្រុមដែលប្រជែងគ្នាដណ្តើមយកកៅអីលេខ២ ពោលគឺបើភូមាភ្លាត់ចាញ់ក្រុមហ្វីលីពីន ឯក្រុមកម្ពុជាឈ្នះក្រុមឥណ្ឌូណេស៊ី នោះអភិនិហានឹងកើតឡើងហើយ ប៉ុន្តែវាមិនងាយទេ សម្រាប់ក្រុមខ្លាំងភូមា ដែលភ្លាត់ចាញ់ក្រុមហ្វីលីពីន ដូចគ្នានេះដែរ ក្រុមកំពូលតារាង មិនអាចឱ្យកម្ពុជាឈ្នះដោយស្រួលនោះឡើយ ។

យ៉ាងណាមិញ ការប្រកួតខាងលើនេះ ប្រសិនបើក្រុមម្ចាស់ផ្ទះកម្ពុជា ទទួលជ័យជម្នះ លើឥណ្ឌូណេស៊ី ក្នុងលទ្ធផលប៉ុន្មានក៏ដោយ ហើយក្រុមភូមាភ្លាត់ចាញ់ ឬស្មើមែននោះ ក្រុមម្ចាស់ផ្ទះនឹងទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារកម្ពុជាចំណេញគ្រាប់បាល់លើភូមាចំនួន២គ្រាប់ស្រាប់ទៅហើយ ប៉ុន្តែភាគរយដែលត្រូវទ្បើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ Semi-Final របស់កម្ពុជាមានភាគរយតិចតួចបំផុត ឬអាចនិយាយបានថា មានសង្ឃឹមតែ១ភាគរយប៉ុណ្ណោះ ។

អត្ថបទដែលជាប់ទាក់ទង