អបអរសាទរ ដល់កីឡាករគុនខ្មែរ ៤រូបទៀត ដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ

អបអរសាទរ ដល់កីឡាករ ឃុន​ ឡាំងកូស៊ីន ឈុត​ សេរីវ៉ាន់ថង ឃីម​ បូរ៉ា និង រឿង​ សោភ័ណ្ឌ ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសាគុនខ្មែរ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិតណាស់ កីឡាករ ឃុន​ ឡាំងកូស៊ីន បានយកឈ្នះទៅលើកីឡាករ វៀតណាម ដោយពិន្ទុ កីឡាករ ឈុត​ សេរីវ៉ាន់ថង បានយកឈ្នះទៅលើកីឡាករ ម៉ាឡេស៊ី ដោយអាជ្ញាកណ្តាលបញ្ឃប់ត្រឹមទឹក៣ កីឡាករ ឃីម​ បូរ៉ា បានយកឈ្នះទៅលើកីឡាករ វៀតណាម ដោយពិន្ទុ និងកីឡាករ រឿង​ សោភ័ណ្ឌ បានផ្ដួលកីឡាករ ឡាវ សន្លប់ត្រឹមទឹក ១ នឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសាគុនខ្មែរ ជូនជាតិ។

គួបញ្ជាក់ថា៖

១- កីឡាករ ឃុន​ ឡាំងកូស៊ីន នឹងត្រូវប៉ះជាមួយកីឡាករ ហ្វីលីពីន ដើម្បីដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសាគុនខ្មែរ

២- កីឡាករ ឈុត​ សេរីវ៉ាន់ថង នឹងត្រូវប៉ះជាមួយកីឡាករ ឡាវ ដើម្បីដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសាគុនខ្មែរ

៣- កីឡាករ ឃីម​ បូរ៉ា នឹងត្រូវប៉ះជាមួយកីឡាករ ឡាវ ដើម្បីដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសាគុនខ្មែរ

៤- កីឡាករ រឿង​ សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយកីឡាករ វៀតណាម ដើម្បីដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសាគុនខ្មែរ

ការប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសាគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ​ ២០២៣ ខាងមុខនេះ សម្រាប់ការប្រកួតវិញ្ញាសាគុនខ្មែរ វគ្គផ្តាច់ព្រ័ត្រនេះដែរ ជាងកាត់សក់ដៃឯក ព្រំ សំណាង ត្រូវជួបជាមួយកីឡាករ ភូមា Tun Tun Min ដែលរូបគេបានយកឈ្នះវៀតណាម កាលពីរសៀលថ្ងៃទី០៩ នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង