ក្រោយចប់ការប្រកួត UCL យប់មិញអ្នកគាំទ្រសសើរកីឡាកររូបនេះជាខ្លាំង

ក្នុង​រាត្រីយប់មិញ​នៃ​ការ​ប្រកួត UEFA Champions League រវាងក្រុម Real Madrid ប៉ះក្រុម Manchester City ដែលមានភាព​តានតឹងជាខ្លាំង ជាក់ស្ដែកកីឡាករខ្សែការពារ Antonio Rudiger របស់ក្រុមស្ដេចសរ បាន​ក្លាយ​ជា​វីរបុរស​​ក្នុង​ក្រសែភ្នែក​របស់អ្នកគាំទ្រជាច្រើន។ ការបង្ហាញទម្រង់លេងដ៏រឹងមាំរបស់ខ្សែការពារពេលប្រកួតនឹងក្រុមមេឃខៀវ ត្រូវបានអ្នកគាំទ្រកោតសរសើរជាខ្លាំង។

ខណៈដែល Rudiger រួមចំណែកជាច្រើនជួយក្រុមនៅអេស៉្បាញនេះ រូបគេគឺជាបន្ទាយដ៏រឹងមាំ សម្រាប់ប្រព័ន្ធការពារ ជាពិសេសជារបាំងការពារបិទមិនឲ្យកីឡាកររហ្សនាមម៉ាស៊ីនរកគ្រាប់ Erling Haaland ធ្វើសកម្មភាពអ្វីបានឡើយ។

គួរបញ្ជាក់ថា អ្នកគាំទ្រជាច្រើនមានពាក្យកោតសសើរជាច្រើនលើខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់ នៅក្នុងបណ្ដាញសង្គម Twitter។

អត្ថបទដែលជាប់ទាក់ទង