ក្រុមបាល់ទាត់នារីមានភារកិច្ចប៉ះក្រុមខ្លាំងមួយប្រកួតទៀតដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមជម្រើសជាតិនារីកម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងព្រឹត្តិការណ៍សុីហ្គេម។ បាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់ភារកិច្ចនៅក្នុងពូល A របស់ខ្លួនហើយដោយបញ្ចប់មាន ៦ពិន្ទុហើយជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងពូល ក្រុមបាល់ទាត់នារីកម្ពុជាបានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ ដោយនឹងត្រូវប៉ះជាមួយក្រុមការពារតំណែងជើងឯក ក្រុមជម្រើសជាតិវៀតណាមស្ថិតនៅក្នុងពូលA ដែលមាន ៦ពិន្ទុដូចគ្នា ទៅនិងក្រុមកម្ពុជា ។

គួរបញ្ចាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា ២០២៣ ម្សិលមិញនេះក្រុមគោព្រៃនារីកម្ពុជាបានចាញ់ក្រុមដំរីថៃក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន SMART RSN។

អត្ថបទដែលជាប់ទាក់ទង