WOW! ប៊ួខាវមកហើយបងប្អូន…

នៅវេលាថ្ងៃត្រង់ ទី១០ ខែឧសភានេះ លោក ប៉ួខាវ បាននិងកំពុងដឹកនាំគណៈប្រតិភូកីឡា ក្រុមគ្រូបង្វឹក និងក្រុមកីឡាករ Kick Boxing សរុបជាង ២០នាក់ ដើម្បីមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា ថែមទាំងបានតាំងចិត្តខ្ពស់ក្នុងការយកជ័យជន្នះត្រលប់ទៅកាន់មាតុភូមិវិញផងដែរ នេះបើតាមការបញ្ជាក់របស់លោកប៉ួខាវផ្ទាល់ តាមរយៈវីដេអូខ្លីមួយ ដែលបានផុសនៅលើផេកផ្លូវការរបស់លោក ជាង កន្លះម៉ោងមុននេះ។

ពិតណាស់ ថ្ងៃនេះ ប៉ូខាវ បានដឹកនាំក្រុមកីឡាករ កីឡាការិនី ប្រទេសថៃ មកប្រកួតក្នុងវិញ្ញាសា Kick boxing នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេន លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយលោក ប៉ួខាវ បាននិយាយថា៖ ក្រុមកីឡាករ កីឡាការិនី ប្រទេសថៃទាំងអស់បានតាំងចិត្ដដណ្តើមយកមេដាយមាសត្រឡប់មកប្រទេសវិញ។

គួបញ្ជាក់ថា ការប្រកួតក្នុងវិញ្ញាសា Kick boxing និងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតតេជោ៕

អត្ថបទដែលជាប់ទាក់ទង