Manchester City កំពុងតាមប្រមាញ់តារាឆ្នើមរបស់ Chelsea រូបនេះ
Manchester City ត្រូវបានគេរាយការណ៍ថាបានបង្វែរចិត្តចង់មកចុះហត្ថលេខាលើខ្សែបម្រើ Mateo Kovacic របស់ Chelsea ក្នុងរដូវក្ដៅ។
Football Insider រាយការណ៍ថា Man City បានចាប់អារម្មណ៍លើ Kovacic វ័យ 29 ឆ្នាំ ខណៈដែលពួកគេកំពុងរកអ្នកមកជម្រើសជំនួស Jude Bellingham ។ ខ្សែបម្រើ Borussia Dortmund មិនចាប់អារម្មណ៍ក្លិបនៅ Premier League នេះឡើយហើយមើលទៅរូបគេចង់ចូលរួមជាមួយ Real Madrid ជាជាង Man City ។
គួរបញ្ជាក់ថា គាត់បានមកដល់កីឡដ្ឋាន Stamford Bridge ក្នុងឆ្នាំ 2019 ហើយបានក្លាយជាកីឡាករសំខាន់នៅក្នុងក្រុម តាំងពីពេលនោះមក។ គាត់បានបង្ហាញខ្លួនចំនួន 35 ដងនៅគ្រប់ការប្រកួតនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists បានជាច្រើនផងដែរ។