លោកហុងដាបាននិយាយអ្វីខ្លះក្រោយពេលចាកចេញ

ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីម្សិលមិញ គឺជាការដឹកនាំលើកចុងក្រោយរបស់លោក Keisuke Honda ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា ប៉ុន្តែអ្វីគួរអោយសោកស្តាយនោះ គឺក្រុមជម្រើសជាតិកម្ពុជាមិនអាចឆ្លងផុតវគ្គចែកពូលបានក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២​ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទាល់នេះឡើយ។

កាលពីព្រឹកមិញលោកបាន Keisuke Honda បានបង្ហោះសារមួយរបស់លោកក្នុងគណនី Facebook ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជា លោកបាននិយាយថា៖

អរុណសួស្តី! ដូចដែលអ្នកបានដឹងហើយថា ការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ត្រូវបានបញ្ចប់កាលពីយប់មិញនេះ។ យើងចង់ឲ្យអ្នកសប្បាយចិត្តជាងនេះ ជាមួយនឹងលទ្ធផលប្រសើរជាងនេះ ប៉ុន្តែយើងមិនអាចធ្វើវាបានឡើយ ជីវិតរបស់យើងមិនដូចអ្វីដែលបានគិតទុកមុននោះទេ ហើយការពិតពេលខ្លះក៏ពិបាកទទួលយកដែរសម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍បែបនេះជាច្រើនដងមកហើយ ក្នុងអំឡុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ចាប់តាំងពីឆ្នាំ២០១៨។ ប៉ុន្តែ “អ្នក” គឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ វាគឺជាមូលហេតុដែលខ្ញុំអាចបន្តការដឹកនាំរហូតដល់ទីបញ្ចប់បាន។ ខ្ញុំចង់និយាយអរគុណទៅកាន់អ្នកសម្រាប់អ្វីគ្រប់យ៉ាង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកបានផ្តល់ឲ្យខ្ញុំ និងកីឡាករទាំងអស់ គ្រប់បែបយ៉ាង ខ្ញុំពិតជាមានមោទកភាពណាស់ចំពោះអ្នក ជាចុងបញ្ចប់ ខ្ញុំចង់ប្រាប់អ្នកថាត្រូវតែមានក្តីស្រមៃ ហើយចាប់ក្តីស្រមៃនោះឲ្យបាន។ អរគុណ ជួបគ្នាពេលក្រោយ! Keisuke Honda

គួបញ្ចាក់ផងដែរថាលោក Keisuke Honda បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា អស់រយះពេល ៥ ឆ្នាំមកហើយ។ ពោលលោកត្រូវបានតែងតាំងចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ – ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។


អរគុណលោកគ្រូសម្រាប់ការលះបង់គ្រប់យ៉ាងដើម្បីបាល់ទាត់កម្ពុជា 🥰❤

អត្ថបទដែលជាប់ទាក់ទង