Neymar កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីលោក Boehly
ក្លិប Chelsea កំពុងត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូររដូវក្តៅដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយចុះហត្ថលេខាលើ Neymar Jr ពីក្លិប Paris Saint-Germain។ ប្រធានក្លិបលោក Todd Boehly ត្រូវបានគេរាយការណ៍ថា លោកក៏ជាអ្នកគាំទ្រមួយរបស់ខ្សែបម្រើស្លាបរូបនេះដែរ ហើយចង់នាំរូបគេមកកាន់ទឹកដី Stamford Bridge ក្នុងពេលខាងមុខ។
ជាក់ស្ដែង អ្នកគាំទ្រភាគច្រើនមិនសប្បាយចិត្តការដែលចង់បាន Neymar មកក្លិបតោខៀវ តែក៏មានអ្នកគាំទ្រមួយចំនួនចង់ឃើញការផ្លាស់ប្តូរនេះកើតឡើង។ ក្នុងនោះដែរ មានការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្នកគាំទ្រក្នុងបណ្ដាញសង្គម Twitter ដោយបានធ្វើទម្រង់ជា Lineup ដែលមានលក្ខណៈដូចជាបាននាំយក Neymar មកកាន់ទឹកដីអង់គ្លេស ក្នុងនោះដែរ មិនត្រឹមតែម្នាក់នោះទេមានទាំងកីឡាករ Romelu Lukaku និង Christopher Nkunku ទៀតផង។
ទោះជាយ៉ាងណា ប្រធានក្លិបដែលមានមហិច្ឆតាធំរូបនេះ អាចនាំយកកីឡាកររូបនេះមកកាន់ Stamford Bridge នៅរដូវកាលក្រោយដែរឬទេ?