ក្លិប ២កំពុងប្រជែងគ្នាយក Kovacic មកចូលរួមក្រុម
ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានចូលទៅការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើរបស់ Chelsea កីឡាករ Mateo Kovacic។ កីឡាករសញ្ជាតិក្រូអាតរូបនេះក៏ជាគោលដៅរបស់ក្លិប Manchester City ផងដែរ ខណៈដែលរូបគេនឹងអស់សុពលភាពកិច្ចសន្យានៅទឹកដី Stamford Bridge បន្ទាប់ពីរដូវកាលនេះ។
យោងតាមកាសែត The Guardian បានឲ្យដឹងថាលោក Erik ten Hag ចង់បន្ថែមខ្សែបម្រើដែលមានបទពិសោធន៍នៅ Premier League ស្រាប់ ហើយមើលឃើញ Kovacic ជាកីឡាករដ៏ល្អ។ កីឡាករ Christian Eriksen និង Bruno Fernandes ក៏ក្នុងតួនាទីរបស់ Kovacic ដែល ប៉ុន្តែលោកចង់បន្ថែមខ្សែបម្រើដើម្បីធ្វើឱ្យតំបន់បម្រើរបស់បិសាចក្រហមកាន់តែខ្លាំង។ ខណៈលោក Pep Guardiola ក៏ចង់នាំយកកីឡាករសញ្ជាតិក្រូអាតរូបនេះ ដើម្បីជំនួសតំណែងកីឡាករ Bernardo Silva ប្រសិនបើរូបគេចាកចេញនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថា Mateo Kovacic ត្រូវបានក្លិបជាច្រើននៅអ៊ឺរ៉ុបចាប់អារម្មណ៍ជានាំយករូបគេមកចូលរួមក្រុមជាមួយ យ៉ាងណាក្នុងនោះក៏មានក្រុមនៅអាល្លឺម៉ង់ផងដែរ។