ហេតុផលមួយនេះធ្វើអោយ ប៊ូ ខាវ សម្រេចចិត្ដ មិនធ្វើដំណើរមកស៊ីហ្គេមនៅកម្ពុជា

បងប្អូននិយមតាមដាន វិស័យកីឡា ជាពិសេសកីឡាប្រដាល់ ប្រាកដជាបានស្គាល់រួចមកហើយ ពីកិត្តិនាមរបស់ស្ដេចប្រដាល់ និងជាគ្រូបង្វឹករបស់ថៃគឺ ប៊ូខាវ ដែលលោកគឺជា ស្ដេចប្រដាល់របស់ថៃមួយរូបមានភាពល្បីល្បាញខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុងមួយរយៈពេលចុងក្រោយនេះ លោកបានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូប មានការខឹងសម្បា ទៅលើកីឡាករថៃរូបនេះជាខ្លាំង ដោយមូលហេតុ រូបគេតែងតែនិយាយ មើលងាយ ប្រមាថ មិនទទួលស្គាល់ ក្បាច់ប្រដាល់គុនខ្មែរ ហើយឌឺដងជាច្រើនលើកច្រើនសារ មកកាន់ប្រជាពលរដ្ឋខ្មែរ ទើបធ្វើឲ្យប្រជាជនខ្មែរខឹងនឹងលោក បែបនេះផងដែរ។

ដោយឡែក អ្វីដែលកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមនោះគឺ សារព័តមានរបស់ថៃមួយបានចុះផ្សាយថា៖

Buakaw ស្រាប់តែ​ប្តូរ​ចិត្ត​មិន​ធ្វើ​ដំណើរ​ជាមួយក្រុម​អត្តពលិកមក​ស៊ីហ្គេមទេ​ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ដែល​គេ​គិតថាអ្នកគាំទ្រកម្ពុជាអាចបង្ក​ចលាចល​ដល់ Buakaw និង​ក្រុមអត្តពលិក ។

អត្ថបទដែលជាប់ទាក់ទង