វីរបុរស Real Madrid លោក Guti បាននិយាយថា Karim Benzema គួរតែនៅកៅអីបម្រុង ប្រសិនបើខ្សែប្រយុទ្ធ PSG ម្នាក់នេះមកចូលរួម

វីរបុរសក្លឹប Real Madrid លោក Guti បាននិយាយថា ខ្សែប្រយុទ្ធ Paris Saint-Germain ការមកដល់យ៉ាងសំខាន់របស់ Kylian Mbappe ដែលអាចធ្វើអោយ Karim Benzema បាត់បង់តំណែង១១នាក់ ។

ក្រុមអធិរាជសរ ត្រូវបានគេអោយដឹងថា បានចរចារជាមួយ Mbappe សាជាថ្មីម្តងទៀតដោយខកខានកាលពីរដូវក្តៅមុន។ វាហាក់បីដូចជាពិបាកមែនទែន សម្រាប់ខ្សែប្រយុទ្ធបារាំងរូបនេះ មកកាន់ទឹកដី Santiago Bernabeu ដោយសារគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំជាមួយ PSG វិញ។

វីរបុរស Real Madrid លោក Guti បានផ្តល់យោបល់របស់គាត់លើការមកដល់របស់តារាឆ្នើម PSG និងផលវិបាកសម្រាប់ Benzema ដោយប្រាប់ទូរទស្សន៍ El Chiringuito៖

“ប្រសិនបើ Mbappe មក Real Madrid ខ្ញុំនឹងដាក់គាត់ជំនួស Benzema”

យ៉ាងណាក៏ដោយ របាយការណ៍បានអះអាងថា Real Madrid គ្រោងនឹងបន្តចាប់អារម្មណ៍លើ Mbappe ទោះ Benzema បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 1 ឆ្នាំជាមួយ Real ក៏ដោយ ។

អត្ថបទដែលជាប់ទាក់ទង