លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ស្នើសុំអោយអ្នកគាំទ្រធ្វើរឿងមួយនេះ
ល្ងាចនេះវេលាម៉ោង ៧ នៅពហុកីឡដ្ឋានអូឡាំពិក ជាពេលដែលគ្រប់គ្នានឹងទៅគាំទ្រវិញ្ញាសាបាល់ទាត់នារីកម្ពុជា ដែលជាការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៃព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ដោយឡែកនៅប៉ុន្មានម៉ោងមុននេះបន្តិច លោកស្រី ពុធ ធីតាប្រធានក្លិបបាល់ទាត់បឹងកេត បានស្នើសុំអោយចូលរួមអ្នកទស្សនាគាំទ្រកម្ពុជាពាក់អាវពណ៌ខៀវ រឺក៏ស ដែលជាពណ៌តំណាងជាតិយើង។
ជាមួយគ្នានោះលោកស្រីប្រធានក៏បានបញ្ជាក់ថា «ប្រាកដណាស់ការប្រកួតល្ងាចនេះ អ្នកគាំទ្រវៀតណាមនឹងពាក់អាវពណ៌ក្រហមទៅច្រើនកុះករជាក់ជាពុំខាន»៕