ជំហររបស់ Tchouameni មិនចាកចេញពី Real Madrid ទោះជា Liverpool បង្ហាញការចាប់អារម្មណ៍ក៏ដោយ

កីឡាករ Aurelien Tchouameni នៅតែចង់បន្តនៅ Real Madrid និងតស៊ូដើម្បីបំពេញតួនាទីកន្លែងឲ្យបានល្អ បើទោះបីជាថ្មីៗនេះមានការចាប់អារម្មណ៍ពី Liverpool ក៏ដោយ នេះបើយោងតាមរបាយការណ៍របស់កាសែត Relevo ។

ខ្សែបម្រើរូបនេះនៅតែមានបំណងប្រកួតប្រជែងកន្លែងរបស់ខ្លួននៅទឹកដី Santiago Bernabéu ទោះបីជាកីឡាករ Jude Bellingham ចុះហត្ថលេខាជាមួយក្រុមស្ដេចសរដែលអាចមកជំនួសតំណែងរបស់គេក៏ដោយ។

កាលពីដើមសប្តាហ៍នេះ ត្រូវបានគេរាយការណ៍ពីគេហទំព័រ The Telegraph ដែលជាប្រភពល្បីមួយបានឲ្យដឹងថា ហង្សក្រហម Liverpool បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយកកីឡាករសញ្ជាតិបារាំងរូបនេះមកចូលរួមក្រុម។ ទោះជាកាលពីរដូវកាលមុន Tchouameni ជ្រើសរើស Real Madrid ក៏បច្ចុប្បន្ន ហង្សក្រហមនៅតែមានចិត្តចង់បានរូបគេមកកាន់ទឹកដី Anfield ដដែល។

គួរបញ្ជាក់ថា Aurelien Tchouameni បានបង្ហាញខ្លួន 44 លើកនៅ Real Madrid មកទល់ពេលនេះ តែមិនទាន់រកគ្រាប់បាល់បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង