តោះមកយល់ដឹងពីក្រុមបាល់ទាត់នារីកម្ពុជា
ក្រុមបាល់ទាត់នារីកម្ពុជាទើបតែប្រកួតការពីម្សិលមិញនៅវគ្គ ៤ ក្រុមចុងក្រោយ ដោយជាអកុសលក្រុមបាល់ទាត់នារីកម្ពុជាបានចាញ់ក្រុមបាល់ទាត់នារីវៀតណាមក្នុងលទ្ធផល ៤ ទល់និង ០ ដោយមិនអាចបន្តទៅលេងវគ្គផ្តាច់ព្រ័ត្របន្តទៀតបាន នឹងត្រូវជួបក្រុមបាល់ទាត់នារីថៃដណ្តើមចំណាត់ថ្នាក់លេខ៣ ព្រោះកីឡាការិនីបាល់ទាត់ថៃក៏បានចាញ់ ក្រុមបាល់ទាត់នារី មីយ៉ានម៉ា ក្នុងលទ្ធផល ៤ ទល់និង ២ ផងដែរ ។ សំនួរនិងមតិជាច្រើនបានចោទសួរថា តើបាល់ទាត់នារីកម្ពុជាឡើងមកដល់វគ្គនេះ ល្អរឺមិនល្អ ?
ចំពោះព្រឹត្តិការណ៍ ស៊ីហ្គេម ក្រុមបាល់ទាត់នារីទើបតែបានចូលរួមចំនួន២ដងតែប៉ុណ្ណោះ ដោយលើកទី១ព្រឹត្តិការណ៍សុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយក្រុមបាល់ទាត់នារីកម្ពុជាយើងធ្លាក់នៅវគ្គជម្រុះក្នុងពូលតែប៉ុណ្ណោះ នឹងលើកទី២នេះគឺធ្វើនៅទឹកដីផ្ទាល់កម្ពុជាយើងអាចឡើងទៅដល់៤ក្រុមចុងក្រោយ បន្ទាប់ពី យកឈ្នះ២ដងនឹងចាញ់១ ក្នុងវគ្គជម្រុះក្នុងពូល នឹងបន្តចាញ់នៅវគ្គ៤ក្រុមចុងក្រោយ ។ ចំពោះលទ្ធផលនេះយើងអាចផ្ទៀងផ្ទាត់ជាមួយលទ្ធភាពដែលយើងឡើងមកដល់វគ្គនេះគឺជារឿងដែលភ្ញាក់ផ្អើលបំផុត ព្រោះ ធនធានកីឡាការិនីនៅមានកំរិតនៅឡើយ ចំពោះការប្រកួតលីគទើបតែបង្កើតឡើងនៅឆ្នាំ ២០២០ នឹងដោយសារបញ្ហាកូវីតលីកបាល់ទាត់នារីក៏ត្រូវបានផ្អាកដោយទើបតែបានប្រកួតពេញលេញនៅចុងឆ្នាំ ២០២១ តែប៉ុណ្ណោះ ។ កីឡាការិនី ម៉េង ជាមួយលាង អតីតខ្សែការពារស្តាំដ៏ឆ្នើមភ្នំពេញក្រោន នឹង ជួយអោយលើកពានលីគ ២០២១ បានស្នើសុំអោយមហាជនបញ្ឈប់ការរិះគន់ដល់ក្រុមបាល់ទាត់នារី និងបែរជាលើកទឹកចិត្ត នឹងមកចាប់ចូលរួមទស្សនាបាល់ទាត់នារីទាំងលីគ នឹង ជម្រើសជាតិ ផង ៕