វិញ្ញាសាអេឡិចត្រូនិច MLBB កម្ពុជា ធ្វើបានល្អក្នុងវគ្គចែកពូល

សុីហ្គេមលើកទី៣២ ដែលធ្វើនៅកម្ពុជាយើងនេះក៏បានដាក់បញ្ចូលនៅកីឡារអេឡិចត្រូនិចផងដែរ ។ គិតតាំងពីម្សិលមិញមកដល់រសៀលថ្ងៃនេះ កម្ពុជាបានប្រកួតក្នុងពូលចប់សព្វគ្រប់ហើយ ដោយកម្ពុជាបានយកឈ្នះជើងខ្លាំង ឥណ្ឌូនេសុី នៅហ្គេមទី១ យ៉ាងប្រផិតប្រផើយបំផុត នឹងបន្តយកឈ្នះក្រុមខ្លាំង សិង្ហបុរី ទៀតដែលជាហ្គេមទី ២ ប៉ុន្តែប្រកួតកម្ពុជាធ្វើបានល្អដោយក្រុមកម្ពុជាយើងធ្វើការគៀបសង្កត់ក្រុមសិង្ហបុរីតាំងពីដើមដល់ចប់ ចំពោះកាលពីវេលាម៉ោង ១១ ព្រឹកមិញ កម្ពុជាយើងបានចាញ់ក្រុមខ្លាំងមួយទៀត គឺ មីយ៉ានម៉ា សរុបទាំងបីប្រកួតមក កម្ពុជាឈ្នះពីរ ចាញ់មួយ ដែលស្ថិតនឹងពូល B នឹងរង់ចាំឡើងទៅប្រកួត Play Off បួនក្រុមចុងក្រោយជាមួយក្រុមនៃពូល A ដែលមានក្រុម ហ្វីលីពីន ម៉ាឡេសុី វៀតណាម ឡាវ នឹង ទីម័រ ៕

អត្ថបទដែលជាប់ទាក់ទង