ក្រុមទាំង២ នេះនិងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ

ការប្រកួតវិញ្ញសារបាល់ទាត់ផ្នែកនារីយើងរកឃើញក្រុមជើងខ្លាំងទាំង២ ដែលអាចឆ្លងផុតមកកាន់វគ្គដណ្ដើមមេដាយមាសក្នុងព្រឺត្តិការណ៍សុីហ្គេមលើកទី៣២ គឺក្រុមមីយ៉ានម៉ា និងក្រុមជម្រើសជាតិវៀតណាម។

កាលពីម្សិលមិញនេះមានការប្រកួតបាល់ទាត់ផ្នែកនារីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍សុីហ្គេម ក្រុមជម្រើសជាតិនារីវៀតណាម បានឡើងទៅកាន់វគ្គបន្តដោយយកឈ្នះក្រុមជម្រើសជាតិនារីកម្ពុជា ដោយលទ្ធផល៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមជម្រើសជាតិមីយ៉ានម៉ា ក៏បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដូចគ្នាក្រោយពួកគេវ៉ៃបកយកឈ្នះទៅលើក្រុមថៃ វិញក្នុងលទ្ធផល ៤-២ នៅឯ កីឡដ្ឋាន ស្តាតចាស់។

គួរបញ្ចាក់ដែរផងក្រុមជម្រើសជាតិនារីកម្ពុជា និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិថៃ ដើម្បីយកចំណាត់ថា្នក់លេខ៣ ក្នុងព្រឹត្តិការណ៍សុីហ្គេម។

អត្ថបទដែលជាប់ទាក់ទង