ដូរចិត្តរហូតម៉ង! ប៊ូ ខាវ ប្ដូរចិត្តថានឹងមកកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា ស្ដេចប្រដាល់និងជាគ្រូបង្វឹករបស់ថៃ​លោកប៊ូ ខាវ បានប្រកាសថានឹងមិនបាន មកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ ដោយហេតុ កីឡាករថៃរូបនេះផ្ទាល់ មានការព្រួយបារម្ភថា​ ពេលមកប្រទេសកម្ពុជាខ្លាចមានបញ្ហាអ្វីមួយកើតឡើង ចំពោះរូបគេ ព្រោះពួកគេគិតថា ប្រជាជនខ្មែរ កំពុងតែខឹងស្អប់ រូបគេជាខ្លាំង ទើបព្រឹត្តិការណ៍ស៊ីហ្គេម​បានត្រឹមតែបញ្ជូនកូនសិស្សរបស់ខ្លួនមកប្រកួត តែប៉ុណ្ណោះ។

ដោយឡែក យោងតាមគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់បែបនេះថា៖

«បងប្អូនជនរួមជាតិជាទីគោរពនៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយ មកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅនៅស៊ីហ្គេម២០២៣។សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំហើយសំរាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម
ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យ បែបញុះញុងបញ្ឆេះកំហឹងថែមយើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេមគឺដើម្បីចំណងមិត្តភាពអាស៊ាន។(ខ្មែររូបរួមគ្នាខ្មែរអាចធ្វើបាន) ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទស្រីចាន់ថន»

លើសពីនេះ សម្រាប់ស្ដេចប្រដាល់របស់ថៃ ប៊ូ ខាវ សម្រេចចិត្តថានឹងហោះហើរមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនេះវិញ ហើយលោកបានអះអាងថាមិនខ្លាចអ្វីទាំងអស់ ប៉ុន្ដែប្រជាជនកម្ពុជាបានលើកឡើងវិញថា និងទទួលស្វាគមន៍លោក ដោយភាពកក់ក្ដៅថែមទាំងធានាជូនសុវត្ថភាពជូន សន្ដិភាព ដល់កីឡាកររូនេះផងដែរ
ព្រោះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមលើកទី៣២នេះ ​ប្រទេសកម្ពុជាទន្ទឹមរង់ចាំ ធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ ដូច្នេះហើយប្រទេសមានច្បាប់ កីឡារស់ក្នុងសន្ដិភាព និងរក្សាភាពថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ ពោលគឺប្រជាជនកម្ពុជាមិនធ្វើអ្វីឲ្យអាប់ឱន ដល់មុខមាត់ប្រទេសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង