ក្រុមបាល់ទាត់មួយនេះកំពុងធ្វើអោយយុវជនស្រលាញ់លើវិស័យបាល់ទាត់ខ្មែរ ទូទាំងប្រទេសក្រលេកមើលឱកាសល្អ សម្រាប់ថ្ងៃអនាគតរបស់ពួកគេ

នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមយុវជនបាល់ទាត់ អស្តា ហ្វេសធី (AZDA FT) មកពីភ្នំពេញ បានមកប្រកួតមិត្តភាព ជាមួយក្រុមនិស្សិតភូមិរការ នៅកីឡដ្ឋានបាល់ទាត់បឹងកេតស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយបាលទាត់ថ្នាលយុវជនកម្ពុជាអោយកាន់តែទូលំទូលាយថែមទៀត ខណៈដែលកម្ពុជាកំពុងរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យកីឡាស៊ីហ្គេមលើកទី៣២ ក្នុងប្រធានបទឆ្នាំនេះ កីឡារស់ក្នុងសន្តិភាព។

លោក ហ៊ីង រក្សា ប្រធានក្រុមដឹកនាំកីឡាករមកពីភ្នំពេញបានអោយដឹងថា នាឱកាសចុងសប្តាហ៍នេះ លោកបានរៀបចាំ Tour Football ដោយមានកីឡាករយុវជនចូលរួម ២២នាក់ និងគ្រូបង្វឹកម្នាក់ ព្រមទាំងលោកផ្ទាល់ សរុប ២៥ សម្រាប់បេសកកម្មដំបូងរបស់លោក ខណៈព្រឹត្តិការណ៍នេះមានគម្រោងធ្វើទូទាំងប្រទេសនៅរៀងរាល់បីខែម្តង។

លោកបន្តថា ក្រុម AZDA FT ជាក្រុមបាល់ទាត់យុវជនដែលលោកបានបង្កើតឡើង តាមរយៈការកៀរគរយុវជនស្រលាញ់ចូលចិត្តកីឡាបាល់ទាតយដូចគ្នា ចងជាក្រុម ដើម្បីបណ្តុះបណ្តាលគ្នា តាមលទ្ធភាព និងស្វែងរកក្រុមហ៊ុនឯកជន បណ្តាសប្បុរសធម៍នានាជួយឧបត្ថម្ភគាំទ្រផងដែរ។

 

លោកបន្តថា សម្រាប់ការរៀបចំលើកដំបូងនេះ ពិតជាសូមអរគុណដល់គេហទំព័រ កីឡាកំសាន្ត អនឡាញ Lucky1u និងក្រុមហ៊ុន Media 356 Solution Co., ltd ដែលបានឧបត្ថម្ភ គាំទ្រ ដើម្បីអោយកម្មវិធីរៀបចំបានទៅដោយរលូន និងសប្បាយរីករាយ ទាំងនៅលើទីលាន ព្រមទាំងបេសកកម្មទាំងមូល។

ចំណែកលោក លីអា រីហ្វីន គ្រូបង្វឹកផ្ទាល់ក្រុម AZDA FT ក៏បានសម្តែងក្តីរីករាយចំពោះកម្មវិធីបាល់ទាត់ទេសចរណ៍លើកទី១នេះផងដែរ ដោយលោកថា ការរៀបចំនេះ ជាការល្អណាស់ ដើម្បីលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា ដោយផ្តល់ឱកាសអោយយុវជនស្វែងរកបទពិសោធផ្ទាល់ និងជាពេលវេលាសម្រាកពីការសិក្សា បានធ្វើដំណើរកម្សាន្ត លំហែខួរក្បាល់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់បេសកកម្មបាល់ទាត់ទេសចរណ៍ ថ្នាលយុវជន ២៥ខេត្តក្រុងនេះ បន្ទាប់ពីប្រកួតមិត្តភាពជាមួយក្រុមយុវជននិស្សិតភូមិរការនៅទីលានកីឡាដ្ឋាន ចំការកៅសូ បឹងកេត ស្រុកកំពង់សៀម ក្នុងលទ្ធផល ៣ទល់៤គ្រាប់ ក្រោយចប់តង់ទី២ និងរកបានគ្រាប់ស្មើនៅតង់ទី៣ ។ ក្រោយការប្រកួតដ៏ប្លែក និងស្វិតស្វាញ អស់ ១៣៥នាទីបានត្រឹមស្មើគ្នា ក៏បានបន្តទៅកម្សាន្តនៅរម្មណីយដ្ឋានទឹកឆា ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមក្នុងខេត្តកំពង់ចាមនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង