អ៊ីយ៉ាស់! Fernandes សរសើរកីឡាករ Man United បួននាក់រូប ក្នុងនោះមាន Maguire ដែល

ខ្សែបម្រើ Bruno Fernandes បានសរសើរដល់កីឡាករបួនរូបរួមមាន Alejandro Garnacho, Harry Maguire, Fred និង Wout Weghorst ចំពោះការរួមចំណែកជួយក្រុមឲ្យទទួលបាន ជ័យជម្នះ របស់ Manchester United ទល់នឹង Wolves យប់មិញនេះក្នុងលទ្ធផល ២-០។

Bruno៖ Garnacho មានគុណភាពខ្លាំង យើងដឹងថាគេអាចបង្កើតឱកាសបានច្រើនសម្រាប់យើង ប៉ុន្តែយើងត្រូវការអ្នកផ្សេងដើម្បីនៅកម្រិតកំពូល។ Fred មានសារៈសំខាន់ក្នុងការបញ្ជូនបាល់ និងរកគ្រាប់បាល់បានច្រើន។ Harry Maguire មានភាពរឹងមាំនិងវិលមកទម្រង់ដើមវិញ ហើយ Wout Weghorst បានផ្តល់ថាមពលច្រើននៅខាងមុខ។

រូបគេបន្ថែមថា៖ ខ្ញុំមិនគិតថាខ្ញុំភ្លេចនរណាម្នាក់នោះទេ ប៉ុន្តែខ្ញុំគិតថាអ្នកបានផ្តល់ថាមពលដល់ពួកយើងសម្រាប់ការជំរុញការប្រកួតនៅចុងបញ្ចប់ ដែលជាមូលហេតុឲ្យយើងរកបានគ្រាប់បាល់មួយទៀត។ យើងដឹងថាយើងល្អប៉ុនណា ហើយយើងត្រូវតែធ្វើ។ ជួបគ្នាជាមួយ Bournemouth ដើម្បីឈ្នះការប្រកួត។

គួរបញ្ជាក់ថា កាលពីយប់ម្សិលមិញនេះជំនួបរវាងក្រុម Manchester United ប៉ះជាមួយក្រុម Wolves ដោយបិសាចក្រហមទទួលបានបីពិន្ទុបន្ថែមទៀតក្រោយឈ្នះដោយលទ្ធផល​ ២-០៕

អត្ថបទដែលជាប់ទាក់ទង