វិញ្ញាសាបាល់ទាត់ផ្នែកបុរសប្រកួតបានឈានមកដល់វគ្គផ្តាត់ព្រ័ត្រហើយ

វិញ្ញាសាបាល់ទាត់បុរស គឺជាកីឡាមួយប្រភេទដែលមានការគាំទ្រខ្លាំងជាងគេសម្រាប់ព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ការប្រកួតបាល់ទាត់ផ្នែកបុរសបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយនៅក្នុងរាត្រីយប់នេះ។

​ ក្រុមជម្រើសជាតិឥណ្ឌូណេសុីនិង ត្រូវប៉ះក្រុមជម្រើសជាតិថៃនៅវេលាម៉ោង ៧:៣០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីដណ្តើមមេដាយមាសសុីហ្គេម​លើកទី៣២ នេះ។ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រក៍មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដូចគ្នាដោយក្រុមជម្រើសជាតិវៀតណាមនិង ត្រូវប៉ះជាមួយក្រុមជម្រើសជាតិមីយ៉ានម៉ា នៅវេលាម៉ោង៤:០០នាទីរសៀលតទៅនៅពហុកីឡដ្ឋានអូឡាំពិកដូចគ្នា។

គួរបញ្ជាក់ថាសម្រាប់វិញ្ញាសាបាល់ទាត់នារីនៃព្រឹត្តិការស៊ីហ្គេម លើកទី៣២ វិញយើងបានរកឃើញក្រុមម្ចាស់មេដាយមាសហើយ គឺ​បានទៅលើក្រុម​បាល់​ទាត់​នារី​ជម្រើសជាតិ វៀតណាម។
​​

អត្ថបទដែលជាប់ទាក់ទង