ព្រំ សំណាងបានប្រកាសចូលនិវត្តន៍ពីជម្រើសកម្ពុជា….
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានលើកឡើងថា ការប្រកួតស៊ីហ្គេមនៅកម្ពុជា២០២៣នេះ ជាការប្រកួតលើកចុងក្រោយរបស់ខ្លួនហើយ ព្រោះរូបគេចង់ផ្ដល់ឱកាសឱ្យក្មេងជំនាន់ក្រោយវិញម្ដង។
កីឡាករ ព្រំ សំណាងបាននិយាយថា៖ ប្រហែលជាលើកចុងក្រោយរបស់ខ្ញុំហើយបងនៅស៊ីហ្គេម…ខ្ញុំទុកឱ្យកូនៗលេងម្ដង ព្រោះពួកគេធំៗហើយ។ ខ្ញុំនៅតែវាយប៉ុស្ដិប៉ុណ្ណោះ។ ខ្ញុំនឹងខិតខំបង្ហាត់បង្រៀនកូនប្រុសខ្ញុំទាំងអស់ឱ្យតែក្បាច់គុនប្រដាល់ខ្មែរ ព្រោះខ្ញុំស្រលាញ់គុនខ្មែរ។ សម្រាប់មេដាយខ្ញុំឈ្នះនៅថ្ងៃនេះ គឺសម្រាប់បងប្អូនគ្រប់គ្នា។ ខ្ញុំដឹងថាបងប្អូននៅជាមួយខ្ញុំ បើខ្ញុំចាញ់ បងប្អូនក៏ចាញ់ បើខ្ញុំឈ្នះមេដាយមាសនេះ បងប្អូនក៏ឈ្នះមេដាយមាសនេះដែរ។
គួរបញ្ចាក់ផងដែរថាថ្មីៗនេះលោកទើបតែបានឈ្នះមេដាយមាសជូនជាតិមួយគ្រឿងផងដែរលើវិញ្ញាសាគុនខ្មែរក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នេះ។