ពិតជាមិនគួរឲ្យជឿ! ថាអ្នកគាំទ្រធ្វើដាក់ Firmino ដូច្នេះមុននឹងគេចាកចេញ

កីឡាករ Roberto Firmino និងផុតកុងត្រាជាមួយក្លិប Livepool ហើយក្នុងរយៈពេលដ៏ខ្លីបន្តិចទៀតនេះ ដែលរូបគេបង្ហាញខ្លួនលើកចុងក្រោយ ពេលដែលក្រុមហង្សក្រហម ប៉ះជាក្រុម Aston Villa នៅចុងសប្ដាហ៍នេះ។ ខ្សែបម្រើរូបនេះបានរួមចំណែកជាច្រើនលើកទឹកដី Anfield ក្នុងការទទួលបានជ័យជម្នះអស់រយៈពេលជាង ៨ឆ្នាំមកហើយ។

យ៉ាងណា មានរឿងមួយបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ គឺត្រូវបានគេប្រទះឃើញផ្ទាំងគំនូរមួយកំពុងត្រូវបានគូរនៅលើជញ្ជាំងផ្ទះស្ថិតលើផ្លូវ Rockfield ក្នុងទីក្រុង Liverpool ក្បែរកីឡដ្ឋាន Anfield ដែលផ្ទាំងគំនូរនេះមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែគេឃើញមានមុខរបស់ Firmino ដែលត្រូវបានលាបរួចហើយ នេះអាចជាអ្នកគាំទ្ររបស់ក្រុមហង្សក្រហមបញ្ជាក់ពីការ ដឹងគុណ និងចង់ចាំរូបគេជានិច្ចនៅទឹកដីអង់គ្លេសនេះ។

គួរបញ្ជាក់ថា Roberto Firmino ចូលរួមជាមួយក្លិប Liverpool តាំងពីឆ្នាំ ២០១៥ដោយបង្ហាញខ្លួនចំនួន ២៥៤ប្រកួតស៊ុតបញ្ចូលទីចំនួន ៨០គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង