Bayern ចូលរួមការប្រជែងចុះហត្ថលេខាលើខ្សែបម្រើ EPL ដែល Arsenal និង Chelsea ចង់បាន

Bayern Munich គឺកំពុងដុតដៃដុតជើងចុះហត្ថលេខាខ្សែបម្រើរបស់ West Ham United កីឡាករ Declan Rice ដែលត្រូវបាន Arsenal និង Chelsea ចង់បានផងដែរ នេះបើយោងតាមសារព័តមានអាល្លឺម៉ង់ SPORT BILD ។

យោងតាមប្រភពខាងលើ តារាឆ្នើមរបស់ក្លឹប West Ham កីឡាករ Rice ត្រូវបានគេជឿរជាក់យ៉ាងខ្លាំងថានឹងមក Bayern Munich។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានគ្រូបង្វឹកធំៗ ទទួលស្គាល់គាត់ថាជាខ្សែបម្រើការពារដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ គាត់បានបង្ហាញខ្លួនចំនួន 241 ប្រកួតនៅគ្រប់ការប្រកួតសម្រាប់ WestHam ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ និង assists 13 ដង។

ទោះជាយ៉ាងណាក៏ដោយ Bayern កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីក្លឹបយក្សនៅ Premier League គឺ Arsenal និង Chelsea សម្រាប់ Rice ផងដែរ។

អត្ថបទដែលជាប់ទាក់ទង