ពានរង្វាន់ខេមបូឌានលីគខាប់ បានត្រលប់មកវិញហើយ

ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ បានត្រលប់មកវិញហើយក្រោយពីព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ បានបញ្ចប់ក្នុងពេលថ្មីៗនេះ។

ការប្រកួតខេមបូឌានលីគខាប់រដូវកាល២០២២-២០២៣ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយដោយមានក្រុមបាល់ទាត់ វិសាខា ភ្នំពេញក្រោន ណាហ្គាវើល និង គីរីវង់សុខសែនជ័យ ។ ការប្រកួតក្នុងជើងទី១ ក្រុមណាហ្គាវើល បានយកឈ្នះលើក្រុម វិសាខា ក្នុងលទ្ធផល ១-០ ស្របពេលដូចគ្នានោះក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមគីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០។
គួរបញ្ចាក់ផងដែរថាការប្រកួតជើងទី២ ក្នុងពានរង្វាន់ខេមបូឌានលីគខាប់ និងត្រូវប្រកួតនៅថ្ងៃទី២៧ ២៨ ខែឧសភា​ ឆ្នាំ២០២៣នេះ។
តើក្រុមមួយណាដែលជាម្ចាស់ជើងឯកនៅរដូវកាល២០២៣ នេះ?

អត្ថបទដែលជាប់ទាក់ទង