Man City ជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UCL

នៅទីបំផុត ក្លិបមេឃខៀវ Manchester City បានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់កំពូលរបស់អឺរ៉ុប UEFA Champions League ហើយ ក្រោយពីយកឈ្នះលើក្រុមម្ចាស់ជើងឯក ១៤សម័យកាល Real Madrid ក្នុងការប្រកួតជើងទី២ វគ្គ ៤ក្រុមចុងក្រោយ ដោយបញ្ចប់លទ្ធផល ៤-០ កាលពីយប់មិញ។

៤ គ្រាប់របស់ក្លិប Manchester City រកបានដោយកីទ្បាករ Bernardo Silva ២គ្រាប់ ហើយកីទ្បាករ Manuel Akanji និង Julián Álvarez ធ្វើបានម្នាក់១គ្រាប់ផងដែរ ខណៈដែលការប្រកួតដ៏តានតឹងនេះក្លិបយក្សអង់គ្លេសមួយនេះមានឱកាសគ្រប់គ្រងសាច់បាល់ច្រើនជាងក្រុមម្ចាស់ជើងឯក ១៤សម័យ អធិរាជ-ស Real Madrid រហូតដល់ ៦១% ឯណោះ។

លទ្ធផលបែបនេះបានធ្វើឱ្យក្លិប Manchester City នឹងត្រូវជួបគ្នាជាមួយក្រុមជើងខ្លាំងមកពីអ៊ីតាលី និងជាអតីតម្ចាស់ជើងឯក UCL ៣សម័យគឺ Inter Milan ដឹកនាំដោយលោក Simone Inzaghi នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវលេងនៅឯកីទ្បដ្ឋាន Ataturk Olympic ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង