អនាគតរបស់ Paul Pogba កំពុងត្រូវបានបំផ្លាញដោយសារបញ្ហាមួយនេះ
កាលពីថ្ងៃអាទិត្យកន្លងទៅ Paul Pogba បានចាប់ផ្តើមការប្រកួតជាលើកដំបូងចាប់តាំងពីបានចូលរួម Juventus កាលពីរដូវកាលមុន។ គួរឱ្យស្តាយ គាត់ចាយពេលលេងបានត្រឹមតែ 23 នាទីប៉ុណ្ណោះ ដោយសារតែមានបញ្ហាភ្លៅ ខ្សែបម្រើរូបនេះបានដើរចេញពីទីលានជាមួយនិងអាវរបស់គាត់ទាញពីលើក្បាលដើម្បីលាក់ទឹកភ្នែករបស់គាត់។
ជាការពិតណាស់ថារឿងនេះពិតជាមានតម្លៃក្នុងការចង្អុលបង្ហាញថា ខណៈពេលដែលមានបញ្ហាបែបនេះសម្រាប់កីឡាករសញ្ជាតិបារាំងខាងលើដែលជាអតីតកីឡាករ Manchester United ត្រូវបានអោយដឹងថាគាត់កំពុងមានបញ្ហាសាច់ដុំ និងកជើង ដូច្នេះ Juventus មិនសូវសប្បាយចិត្តឡើយចំពោះបញ្ហាមួយនេះ ។