ក្លឹបចំនួន 4 ដែលអាចក្លាយជាជើងឯកលីគ នាចុងសប្តាហ៍នេះ
រដូវកាល 2022-23 ជិតឈានមកដល់ទីបញ្ចប់ជាបណ្តើរៗហើយនៅអឺរ៉ុប សម្រាប់លីគកំពូលធំៗ ។ នៅសល់តែការប្រកួតពីរបីប្រកួតក្នុងរដូវកាលនេះប៉ុណ្ណោះ ការប្រជែងដណ្តើមពានលីគនៅអឺរ៉ុប កាន់តែតានតឹង និងស្វិស្វាញយ៉ាងខ្លាំង ។
ក្លឹបមួយចំនួនបានក្លាយជាម្ចាស់ពានរង្វាន់លីគរួចរាល់ហើយមានដូចជា Napoli និង FC Barcelona គឺជាជើងឯកក្នុងក្របខណ្ឌ Serie A និង La Liga ខណៈដែលក្លឹបខ្លះទៀតនៅឆ្ងាយពីការដណ្តើមពានលីគរៀងៗខ្លួន។ ហើយក្លិបដែលមិនទាន់ទទួលបានពានលីគ រួមមាន៖
១. Benfica គឺជាក្លិបដែលលេងនៅលីគប្រទេស ព័រទុយហ្គាល់ Primeira Liga ហើយបច្ចុប្បន្នពួកគេមាន ៨៣ពិន្ទុតាមពីក្រោយដោយ Porto ចំនួន៤ពិន្ទុ ។
២. Paris Saint-Germain គឺជាក្លិបដែលលេងនៅលីគប្រទេស បារាំង Ligue 1 ហើយបច្ចុប្បន្នពួកគេមាន ៨១ពិន្ទុតាមពីក្រោយដោយ Lens ចំនួន៧ពិន្ទុ ។
៣. Bayern Munich គឺជាក្លិបដែលលេងនៅលីគប្រទេស អាលឺម៉ង់ Bundesliga ហើយបច្ចុប្បន្នពួកគេមាន ៦៨ពិន្ទុតាមពីក្រោយដោយ Dortmund ចំនួន១ពិន្ទុ ។
៤. Manchester City គឺជាក្លិបដែលលេងនៅលីគប្រទេស អង់គ្លេស Premier League ហើយបច្ចុប្បន្នពួកគេមាន ៨៥ពិន្ទុតាមពីក្រោយដោយ Arsenal ចំនួន៤ពិន្ទុ ។