កីឡាករ កែវ សុផេង ប្រាប់ពីបញ្ហាការចូលនិវត្តន៍របស់លោក
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កែវ សុផេង បានប្រកាសចូលនិវត្តន៍ក្នុងពេលថ្មីៗនេះ ក្រោយពីលោកចំណាយពេលក្នុងអាជីពមួយនេះអស់រយៈពេលជាង១០ឆ្នាំ។
កីឡាករកែវ សុផេង ជាកីឡាករដល់ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមវិសាខា ប៉ុន្តែរូបគេបានសម្រេចចិត្តចាក់ចេញពីវិស័យមួយនេះ ដោយសារតែមានបញ្ហារបួសជង្គង់និង មានជម្ងឺឬសដូងបាតតំណាក់កាលទី ៣ ដែលមានឈាមពេលបទជើងរហូតដល់ថ្នាក់ទ្រាំលេងបាន ទើបរូបគេសម្រេចចិត្តបញ្ចប់មួយនេះដែលជាក្តីដល់ធំរបស់លោកតាំងពីក្មេងមក។
គួរបញ្ចាក់ផងដែរថាកីឡាករ កែវ សុខផេង ជាកីឡាករមួយដែលបានចូលរួមចំណែកជួយក្រុមបង្កើតប្រវត្តិសាស្ដ្រអោយក្លិបវីសាខា ដែលបានគ្រប់គ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យជាប់ៗគ្នា៕