អីយ៉ាស់! Man United មានភាគរយៈខ្ពស់នាំយក Kim Min-jae នៅរដូវក្តៅនេះ។

Manchester United គឺជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខាលើខ្សែការពារ Kim Min-jae របស់ Napoli ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នេះបើយោងតាមអ្នកកាសែតល្បីឈ្មោះ Fabrizio Romano ។ បិសាចក្រហមបានទាក់ទងជាមួយកីឡាករសញ្ជាតិកូរ៉េខាងត្បូងនេះមួយរយៈមកហើយ ដែលត្រូវបានគេអះអាងថារូបគេបានផ្តល់ការយល់ព្រមសម្រាប់ការផ្ទេរមួយនេះ។

ថ្លែងក្នុង កម្មវិធី Here We Go Podcast លោក Romano បានបង្ហាញឱ្យឃើញថា៖ ក្រុមបិសាចក្រហមមានការពេញចិត្តយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំដោយមានការចេញផ្សាយជាច្រើនបានឲ្យដឹងថាការផ្ទេរមានតម្លៃតិចជាង ៥០លានអឺរ៉ូ។

លោក Romano បន្ថែមទៀតថា៖ Manchester United គឺជាក្រុមដែលពេញចិត្តក្នុងការចុះហត្ថលេខាលើ Kim Min-jae ដោយបង់ប្រាក់លក្ខខណ្ឌនៃការដោះដូរមួយនេះ ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ឬ​មានជំហាន​ជាក់​លាក់​នៅ​ឡើយ​ទេ ព្រោះ​វា​អាស្រ័យ​លើ​ម្ចាស់ក្លិប​ថ្មី​ជា​មុន​សិន។

គួរបញ្ជាក់ថា កីឡាករ Kim Min-jae បានបង្ហាញទម្រង់ជាមួយក្រុម Napoli បានយ៉ាងល្អ ដោយរូបគេបានចូលទីលាន ៣៣លើក៕

អត្ថបទដែលជាប់ទាក់ទង