ពិតជាអស់វាសនាមែន! Arsenal បំបែកកំណត់ត្រាហើយ បែជាជួបរឿងសោកស្ដាយទៅវិញ

ក្លិប Arsenal បានក្លាយជាក្លិបឈរលើកំពូលតារាង Premier League អស់រយៈពេលជាង ២៤៨ថ្ងៃ នេះជារយៈពេលយ៉ាងយូរបំផុតដែលមានធ្លាប់មានក្លិបណាមួយនៅលីគកំពូលអង់គ្លេសធ្វើបានឡើយ ក្រុមកាំភ្លើងធំបានស្ថិតនៅលេខ១ ចាប់តាំងពីដើមរដូវកាលមកម្លេះ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺ ក្រុមរបស់លោក Mikel Arteta ឈានចូលដល់ចុងរដូវកាល ពួកគេហាក់ធ្វើមិនបានល្អសោះ សម្រាប់ប៉ុន្មានប្រកួតចុងក្រោយ ដែលធ្វើឲ្យក្រុមគូរប្រជែងលេខ២ គឺ Manchester City អាចដណ្ដើមបានពិន្ទុឈរលើកំពូលតារាងលេខ១វិញម្ដង។

ជាការពិតណាស់ នេះជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ Arsenal ដែលអាចថិតនៅកំពូលតារាងយូរជាងគេបំផុត ប៉ុន្តែមិនអាចឈ្នះជើងឯកបានឡើយ ហើយកាលពីពេលយប់មិញនេះ ក្រុមកាំភ្លើងធំបានចាញ់ក្រុម Nottm Forest ក្នុងលទ្ធផល ១-០ ថែមទៀត ដែលធ្វើឲ្យមេឃខៀវ Man City ឈ្នះពានរង្វាន់ Premier League ជាស្ថាពរ។

គួរបញ្ជាក់ថា​ ក្លិបកាំភ្លើងធំ Arsenal មាន ៨១ពិន្ទុ ឈរលេខរៀងទី២ ឆ្លងកាត់ការប្រកួត ៣៧លើក ចំណែង Manchester City មាន ៨៥ពិន្ទុមាន ៣៥ប្រកួតដែលនៅសល់ ៣ប្រកួតទៀតក្នុងដៃ៕

អត្ថបទដែលជាប់ទាក់ទង