លេចឭដំណឹងថាមានក្លិបចំនួន៤ ត្រូវបានរំសាយខណៈលិគកំពូលកម្ពុជាខិតជិតមកដល់

លិគកំពូលកម្ពុជារដូវកាល២០២៣ ២០២៤ និងមកនៅខែ៨ ខាងមុខនេះ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះសម្រាប់បងប្អូនស្នេហាវិស័យបាល់ទាត់ មានសារព័ត៌មានជាច្រើនបាននិយាយថា ក្លិបបាល់ទាត់លីគកំពូលនិងលិគទី២ ចំនួន ៤ក្រុម ត្រូវបានប្រកាសថារំសាយក្រុម។

ក្លិបបាល់ទាត់ អគ្គីសនីកម្ពុជា អាសុីអឺរ៉ុប សូទីឡូអង្គរ និងក្លិបបាល់ទាត់កោះកុងអេហ្វសុី អាចត្រូវរំសាយដោយសារមានបញ្ហាហិរញវត្ថុនិង មានបញ្ហាផ្សេងទៀត ទើបក្លិបបាល់ទាត់និមួយៗសម្រេចចិត្តដកខ្លួនចេញពីលីគកម្ពុជា ក្រុមបាល់ទាត់ទាំង៤ បានចូលរួមចំណែកជាច្រើនក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ក្នុងវិស័យបាល់ទាត់នេះ ។

គួរបញ្ចាក់ផងដែរថា លីគកំពូលកម្ពុជា និងត្រលប់មកវិញនៅក្នុង ខែសីហាខាងមុខនេះ សូមពុកម៉ែបងប្អូនចូលរួមគាំទ្រលីគកម្ពុជាយើងអោយបានច្រើនកោះករ។

អត្ថបទដែលជាប់ទាក់ទង