តើក្រុមណាអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ?
ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ បានត្រលប់មកវិញហើយក្រោយសម្រាកអស់រយះពេលជាច្រើនសប្តាហ៍។
នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ និងមានការប្រកួតរវាងក្រុមណាហ្គាវើលដ៍ ត្រូវប៉ះជាមួយក្រុមបាល់ទាត់វីសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ខេមបូឌានលីគខាប់ (ជើងទី២)។ ក្នុងជំនួបរបស់ក្រុមទាំង២ ក្នុងជើងទី១ ក្រុមបាល់ទាត់ណាហ្គាវើល បានយកឈ្នះទៅលើក្រុមបាល់ទាត់វីសាខា ក្នុងលទ្ធផល ១-០ ដោយទាត់បញ្ចូលទីដោយកីឡាករ ដាវ នឹម។
គួរបញ្ចាក់ផងដែរថាក្រុមបាល់ទាត់ភ្នំពេញក្រោន ជាម្ចាស់ជើងឯកក្នុងពាន់ខេមបូឌានលីគខាប់រដូវកាល ២០២២៕