ពានរង្វាន់លីគ មករ ជិតដល់វគ្គខ្វែងហើយ
ពានរង្វាន់ មករ លីគក្នុងសាល បានប្រកួត១៤សប្តាហ៍ហើយ នៅតែក្រុម TAI CHI FT និង ក្រុម MIHEL SEOUL YOUNG GUN FT ដែលនៅសល់ម្នាក់១ប្រកួតចុងក្រោយ ។
តាមរូបមន្តចំណាត់ថ្នាក់លេខ១ ឈរចាំប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង ចំណែកក្រុមលេខ២ ត្រូវប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ ៤ នឹង ក្រុមលេខ៣ ប្រកួតជាមួយ ក្រុមចំណាត់ថ្នាក់លេខ៥។
តាមការវិភាគ ក្រុម Ovmal Fc បានដាច់ពិន្ទុលើកំពូលតារាងគឺត្រូវឈរចាំប្រកួតវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ចំពោះក្រុមលេខ ២ DIG88 FC មាន ២១ពិន្ទុ TAI CHI FT ២០ពិន្ទុ MIHEL SEOUL YOUNG GUN FT ១៩ពិន្ទុ ត្រូវរង់ចាំប្រកួត២ក្រុមចុងក្រោយសិនទើបដឹងថាក្រុមណាត្រូវជួបក្រុមណា ចំណែកឯ ARIGATO UNITED គឺជាក្រុមមានពិន្ទុតិចជាងគេគឹរង់ចាំក្រុមដែលមានចំណាត់ថ្នាក់លេខ៣ ៕