បាល់ទះឥណ្ឌូនេសុីមិនមែនខ្លាំងត្រឹមតែតំបន់អាស៊ានទេ

ក្រុមឥណ្ឌូនេស៊ី បានគ្រងមេដាយមាស ស៊ីហ្គេម ២០២៣ គ្រប់ការប្រកួតរបស់ពួកគេមិនដែលចាញ់ទាល់តែសោះ ក្នុងនោះគេក៏បានយកឈ្នះម្ចាស់ផ្ទះកម្ពុជា ២ដង ដោយយកឈ្នះក្នុងលទ្ធផលដាច់ ៣ ទល់នឹង ០ ។

ការពិតក្រុមជម្រើសជាតិបាល់ទះឥណ្ឌូនេសុីមិនមែនខ្លាំងតែតំបន់អាស៊ាននោះទេ ក្រុមបាល់ទះមួយនៃប្រទេសឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Jakarta Bhayangkara Presisi បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ​ជើង​ឯក​ក្លិប​ប្រចាំ​ទ្វីប​អាស៊ី (2023 Asian Men’s Club Volleyball Championship) ស្រប​ពេល​ដែល​សមាជិក​មួយ​ចំនួនធំ​នៃ​ក្លិប​នេះ គឺជា​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ៕

អត្ថបទដែលជាប់ទាក់ទង