អីយ៉ាស់! ពេលនេះបញ្ជាក់ច្បាស់ៗហើយថា Neymar ទៅឫនៅ?
ក្រោយមានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនិងកីឡាករ Neymar Júnior របស់ក្លិប Paris Saint-Germain អាចផ្លាស់ទៅលេងនៅទឹកដីអង់គ្លេស ថែមទាំងមានការបញ្ចុះបញ្ចូលពីមិត្តរួមសញ្ជាតិគឺ ខ្សែបម្រើ Casemiro ទៀតផង យ៉ាងណាមកទល់និងពេលនេះមិនទាន់មានរបាយការណ៍ណាមួយ បញ្ជាក់ពីភាពច្បាស់លាស់ក្នុងអំពីតារាឆ្នើមរបស់ PSG ឡើយ។
ជាការពិតណាស់ មុននេះបន្តិចបើយោងតាមអ្នកកាសែតល្បីឈ្នោះរបស់អ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា មិនទាន់មានការចរចារអ្វីមួយកើតឡើងរវាង Man United និង PSG សម្រាប់ Neymar នៅឡើយទេ គ្មានអ្វីច្បាស់លាស់ គ្មានការពិភាក្សា ប៉ុន្តែក្លិបអ្នកមានបារាំង បានពិភាក្សារួចហើយអំពីការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ ដោយកំពុងស្វែងរកដំណោះស្រាយនៅរដូវក្តៅ។
គួរបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីល បានមកកាន់ទឹកដី Parc des Princes តាំងពីឆ្នាំ ២០១៧ មកទល់និងពេលនេះមានរយៈពេល ៦ឆ្នាំហើយ ដោយបង្ហាញខ្លួនលើទីលានចំនួន ១១២ប្រកួត រកបាន ៨២គ្រាប់៕