គ្រូបង្គោលភ្នំពេញក្រោនមានចំណាប់អារម្មណ៍អ្វីខ្លះមុនការប្រកួតក្នុងសប្តាហ៍មកដល់?

ក្រុមបាល់ទាត់ភ្នំពេញក្រោនបើកទ្វាកីឡដ្ឋាន RSN ទទួលស្វាគមន៍ក្រុមបាល់ទាត់គីរីវង់សុខសែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ នេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៃពាន់រង្វាន់​ខេមបូឌានលីគ​ខាប់ ២០២៣។

លោក Oleg Starynskyi បាននិយាយក្នុងកិច្ចសម្ភាសមួយមុនការប្រកួតទល់ក្រុមគីរីវង់សុខសែនជ័យសប្តាហ៍នេះថា៖ យើងរីករាយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងកំពុងតែរៀបចំខ្លួនដើម្បីការប្រកួតទល់គីរីវង់ ក្រុមរបស់យើងកំពុងមានភាពសហការគ្នាល្អ។ យើងបន្តធ្វើអ្វីគ្រប់យ៉ាងបានល្អ យើងបានឈ្នះ ៣ គ្រាប់មកហើយនៅការប្រកួតក្រៅដី ពេលនេះយើងមានការប្រកួតក្នុងដី ប៉ុន្តែខ្ញុំមិនគិតថាវាជាការប្រកួតងាយស្រួលនោះទេ ខ្ញុំមិននិយាយអ្វីច្រើនពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ យើងគិតពីការប្រកួតទល់គីរីវង់នៅវគ្គនេះសិន។

គួរបញ្ចាក់ផងដែរថាកាលពីការប្រកួតជើងទី១ ភ្នំពេញក្រោនបានយកឈ្នះទៅលើ គីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០។

អត្ថបទដែលជាប់ទាក់ទង