WOW! ជើងខ្លាំងមហិទ្ធិឬទ្ធិ មាស មើ បានប្រកាសឡើងសង្វៀនប្រកួត MMA វិញហើយ ក៏ព្រោះតែហេតុផលមួយនេះ…
អតិតជើងខ្លាំង MMA មាស មើ បានប្រកាសឡើងសង្វៀនប្រកួត MMA វិញហើយ ក៏ដើម្បីកម្ពុជា និង ដើម្បីអនាគត MMA កម្ពុជាផងដែរ។
កីឡាករចិត្តខ្លាំងរូបនេះបាននិយាយថា៖”ONE ឲ្យ ៥ពាន់ដុល្លារអត់ប្រកួត ប៉ុន្តែលើកនេះអត់តម្លៃខ្លួន ខ្ញុំសុខចិត្តប្រកួតដើម្បីកម្ពុជា និង ដើម្បីអនាគត MMA កម្ពុជា”។
កាលពិតណាស់ នៅថ្ងៃទី ០១ ខែកក្កដា អ្នកលេងគុនចម្រុះ មាស មើ នឹងចេញទៅប្រកួតក្នុងកម្មវិធី Asian Mix Martial Arts Games នាប្រទេសថៃ ដែលកម្មវិធីនេះ នឹងធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់ជុំទី១។
ដោយការប្រកួតនេះ មាស មើ នឹងប្រកួតក្នុងវិញ្ញាសា AMMA ដែល គេត្រៀមដាក់ចូល Asian Games និង Sea Game ជាដើម ហើយវិញ្ញាសានេះប្រកួតដូច MMA ដែរ គ្រាន់តែ ក្បាច់ខ្លះត្រូវបានហាម ព្រោះជាកីឡា អូឡាំពិក មិនអាចឲ្យមាន ភាពសាហាវ បែក បាក់ បានទេ។
ជើងខ្លាំងមហិទ្ធិឬទ្ធិ មាស មើ បានបញ្ជាក់ថា៖ ដើម្បីរកមេដាយជូនជាតិ និងដើម្បីយកបទពិសោធន៍លើវិញ្ញាសានេះមកបង្ហាត់យុវជនកម្ពុជា ដើម្បីខ្លាំងលើវិញ្ញាសានេះ ពេលគេដាក់ចូល Asian Games និង Sea Game ទើបលោកព្រមប្រកួត ដោយគ្មានតម្លៃខ្លួនបែបនេះ។
ដោយលោក ហ៊ុន ចាន់រាជ ជាអនុប្រធានសហព័ន្ធ MMA បានបញ្ជាក់ថា៖ លោកនឹងនាំជើងខ្លាំង MMA កម្ពុជាទៅប្រកួតផង និង រៀនពីវិញ្ញាសានេះផង ដើម្បីយើងអាចរកបានមេដាយជូនជាតិបាន ពេលវិញ្ញាសានេះដាក់ចូលទៅក្នុងព្រឹត្តិការណ៍ធំៗ ដូចគុនខ្មែរដែរ។ ហើយយើងត្រូវត្រៀម និង បណ្តុះបណ្តាលយុវជន អោយខ្លាំងខាង MMA អោយហើយ ព្រោះ Asian Games Youth ២០២៩ យើងធ្វើជាម្ចាស់ផ្ទះ បើមានវិញ្ញាសា MMA នេះ គឺយើងត្រូវចូលរួមប្រកួត ទើបយើងត្រូវត្រៀមពីឥលូវអោយហើយ៕