ក្លិបបឹងកេត បានប្រកាសនាំយកកីឡាករឆ្នើម ២រូបកាលពីម្សិលមិញនេះ

ក្រុមបាល់ទាត់បឹងកេត បានប្រកាសនាំយកកីឡាករថ្មី ២រូបមកពីក្លិបអគ្គីសនីជាតិ កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ។

ក្លិបអគ្គីសនីកម្ពុជា បើកភ្លើងខៀវអោយកីឡាករជាច្រើនចាកចេញពីក្រុមនិងមានកីឡាករខ្លះទៀតនៅតែបន្តជាមួយនិងក្លិប។ ទទឹមនិងនោះផងដែរខ្សែការពារ ឈឿន វិសុីនុ និងកីឡាករខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា ជាកីឡាករឆ្នើមរបស់ក្រុមអគ្គីសនីកម្ពុជាចាកចេញដូចគ្នា និងបានចូលរួមជាមួយក្រុមបាល់ទាត់បឹងកេត នៅរដូវកាលថ្មីនេះដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជានិងពានរង្វាន់នាៗ។


គួរបញ្ចាក់ផងដែរថាក្រុមបឹងកេត បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​លេខ​៤៕

អត្ថបទដែលជាប់ទាក់ទង