តើឥណ្ឌូនេស៊ីចំណាយប្រាក់ប៉ុន្មាន ដែលអញ្ជើញ Messi មកប្រកួត?

ជាការពិតណាស់ ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នត្រូវបានសារព័ត៍មានជាច្រើនចុះផ្សាយពីការប្រកួតនៅទ្វីបអាស៊ី ជាមួយ​អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី នាខែក្រោយនេះជាលក្ខណៈ Friendlies។ អា​ហ្ស​ង់​ទី​ន និង​ត្រូវ​ប៉ះ​អូស្ត្រាលី នៅ​ឯកីឡដ្ឋាន Workers Stadium ក្នុង​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​ ​ថ្ងៃ​ទី​១៥ ខែមិថុនា ចំណែក អា​ហ្ស​ង់​ទី​ន និងត្រូវប៉ះជាមួយឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​១៩ ខែមិថុនា ទីក្រុង​ហ្សា​កា​តា។

បើយោងតាម សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី(PSSI) បានឲ្យដឹងថា ទឹកប្រាក់ជាង ៥លានដុល្លាសម្រាប់សំណាយលើផែនការអញ្ជើញអាហ្សង់ទីន មកប្រកួតមិត្តភាពនេះ ហើយអ្នកដែលត្រូវរ៉ាប់រងប្រាក់ក៏ច្រើននេះគឺ ប្រធានក្រុមហ៊ុនសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ីលោក Erick Thohir ជាអតីតប្រធានក្លិបបាល់ទាត់ Inter Milan។

គួរបញ្ជាក់ថា ជម្រើសជាតិអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ីទើបតែបានទទួលមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង