ពិតជាអស្ចារ្យណាស់ជំនួបរវាង វិសាខា ប៉ះ ណាហ្គាវើលដ៍ មានប្រម៉ូសិនពិសេសទិញសំបុត្រ១ ថែម១

ថ្ងៃទី២៧ ខែឧសភាខាងមុខនេះ នឹងមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ រវាងក្រុមបាល់ទាត់ វិសាខា ប៉ះ ណាហ្គាវើលដ៍ ក្នុងជើងទី២ នៅកីឡដ្ឋានព្រីនស៍ ។

ការប្រកួតជើងទី១ ក្រុមបាល់ទាត់វិសាខា បានរងបរាជ័យក្រោមថ្វីជើងក្រុមបាល់ជើងម្ចាស់ផ្ទះ​ ណា​ហ្គាវើលដ៍ ដោយលទ្ធផល ១ទល់០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដូច្នេះវិសាខា​ ត្រូវការឈ្នះដាច់ខាតសម្រាប់ការប្រកួតជើងទី២ នេះ។ ចំណែកការប្រកួតជើងទី២ នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី២៧ ឯនេះវិញនឹងមានការប្រម៉ូសិនពិសេសសម្រាប់បងប្អូនចង់ចូលរួមទស្សនាផ្ទាស់ដោយទិញសំបុត្រ១ ថែម១ភ្លាម
តម្លៃសំបុត្រ រួមមាន៖
-EAST Stand តម្លៃ ២០,០០០រៀល
-SOPHYNA Stand តម្លៃ ២០,០០០រៀល
-JIN BEI Stand តម្លៃ ១៦,០០០រៀល។

សម្រាប់បងប្អូន ដែលមានបំណងចង់ចូលរួមទស្សនា និងគាំទ្រផ្ទាល់ក្នុងការប្រកួតដ៏សំខាន់នេះ អាចរកទិញសំបុត្របានចាប់ពីថ្ងៃទី២៥ ខែឧសភា តទៅ នៅកីឡដ្ឋានព្រីនស៍៕

អត្ថបទដែលជាប់ទាក់ទង