កីឡាករ អុីន សុដាវីត របស់វិសាខាបានត្រៀមខ្លួនរួចហើយសម្រាប់ Cambodian League Cup 2023 ជើងទី២

ការប្រកួត Cambodian League Cup 2023 ជើងទី២ និងមកដល់នៅថ្ងៃសៅរ៍ខាងមុខនេះហើយ ។ កាលពីជើងទី១ នៅទឹកដីកំពង់ស្ពឺរបស់ណាហ្កាវើល ក្លិបវិសាខាបានចាញ់ម្ចាស់ផ្ទះ ណាហ្កាវើល ក្នុងលទ្ធផល ១ទល់នឹង០ ដោយកីឡាករ ដាវ នីម ។

សម្រាប់ការប្រកួតជើងទី២ថ្ងៃស្អែកនេះវិញ ក្លិប វិសាខា បានត្រៀមខ្លួនរួចហើយ ដោយកីឡាករ អុី សុដេវីត បាននិយាយថា៖
ទោះបីជើងទី១ ពួកយើងបានរងបរាជ័យ ១-០ ក្រៅដីប៉ុន្តែខ្ញុំ និងមិត្តរួមក្រុម បានប្តេជ្ញានិងតាំងចិត្តយ៉ាងមុតមាំថាពួកយើងនឹងធ្វើអោយបានល្អបំផុតដើម្បីទទួលជ័យជំនះវិញនៅទឹកដីរបស់យើង ។

កីឡាករ អុីន សុដេវីត ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមទស្សនាគាំទ្រអោយបានច្រើនកុះករនូវប្រកួតដ៏សំខាន់នេះជាមួយនឹងការរចនាថ្មីនៃកីឡដ្ឋាន The Prince បន្ទាប់ពីធ្វើការប្រកួតព្រឹត្តិការសុីហ្គេមកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង