ដល់ម៉ោងចាយលុយធំហើយ! Newcastle ត្រៀមប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកកីឡាករទាំងពីររូបនេះឲ្យបាន
ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករ Neymar Jr និងខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur ត្រូវបានគេរាយការណ៍ថាមានមានក្នុងផែនការនាំយកកីឡាករទាំង ១១រូបសម្រាប់រដូវក្តៅរបស់ក្លិបអ្នកមានជាន់ថ្មី Newcastle United។
ជាការពិតណាស់ សារិកាព្រៃបានចំណាយទឹកប្រាក់ជាង ២២០លានផោនក្នុងទីផ្សារដោះដូរកីឡាករនាពេលកន្លងទៅ ចាប់តាំងពីមានការវិនិយោគរបស់ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០២០។ យ៉ាងណាគម្រោងរបស់ក្លិបដែលចង់នាំយកកីឡាករណាមួយក្នុងចំណោមកីឡាករទាំង ១១នាក់ ក្លិប Newcastle បានត្រៀមប្រាក់ប្រមាណ ៤៥០លានផោនរួចជាស្រេចក្នុងផែនការមួយនេះ ហើយមានខ្សែប្រយុទ្ធពីររូបដែលជាគោលដៅធំបំផុតគឺតាឆ្នើមរបស់ PSG កីឡាករ Neymar និង Harry Kane របស់មាន់ខ្នាយមាស់សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងនាពេលខាងមុខនេះបើយោងតាមគេហទំព័រ។
គួរបញ្ជាក់ថា កីឡាករទាំងពីររូបនេះក៏មានការចាប់អារម្មណ៍ពីក្រុមបិសាក្រហមផងដែរ ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុន ដូច្នេះក្លិបស្ថិតនៅអង់គ្លេសទាំងពីរអាចនិងមានការប្រជែងគ្នាខ្លាំង៕